(ភ្នំពេញ)៖ បុរី WOODLAND ដែលសាងសង់វីឡា និងផ្តល់សេវាកម្មតាមបែបអូតែល ជាលើកដំបូងនៅកម្ពុជា កំពុងទទួលបានការចាប់ អារម្មណ៍ពីអតិថិជន ដោយគ្រាន់តែបើកទទួលការកក់ ពីអតិថិជនក្នុងរយៈពេលជាង១ខែ ទទួលបានការកក់យកអស់ជាង ៦០ភាគរយហើយ។

បុរីនេះ ត្រូវបានរចនាឡើង ដោយទស្សនទានអភិវឌ្ឍន៍ប្រណិត តាមរយៈការដាំដើមឈើព័ទ្ធជុំវិញ មានសេវាកម្មបម្រើម្ហូបអាហារ២៤ម៉ោង មានសេវាបោកគក់ សេវាអនាម័យ ដែលម្ចាស់លំនៅឋាន មិនពិបាករកអ្នកស្នាក់នៅជាមួយ មានហាងកាហ្វេ មានបន្ទប់ប្រជុំជា លក្ខណៈឯកជន ពិសេសការបំពាក់បច្ចេកវិទ្យាភ្ជាប់ ជាមួយទូរស័ព្ទដៃ ដែលអាចឲ្យម្ចាស់លំនៅដ្ឋានបើក បិទទ្វារ និងបណ្តាញអគ្គិសនី ដោយប្រើប្រាស់ទូស័ព្ទ និងសេវាកម្មជាច្រើនទៀត នេះបើតាមលោក លី សែនលាភ អគ្គនាយកក្រុមហ៊ុន FURI ។

លោកបន្តថា «ទស្សនទាន នៃការអភិវឌ្ឍថ្មីរបស់យើង ជាយុទ្ឋសាស្រ្ត ដែលយើងសម្លឹងមើលវែងឆ្ងាយ ព្រោះក្រុមរបស់យើងបើធ្វើអ្វីជា ការចម្លងពីគេ យើងមិនធ្វើនោះទេ គឺយើងផ្តោតលើអ្វីដែលថ្មី ប្លែក ល្អជាចំណុចសំខាន់ ដែលក្រុមការងាររបស់យើងបានកំពុងធ្វើនោះ»

គម្រោងនេះ មានលក្ខណៈពិសេសចំនួន៤៖

ទី១៖ លំនៅដ្ឋានប្រណីត ដែលមានតម្លៃ២០ម៉ឺនដុល្លារ ចម្ងាយ៥គីឡូម៉ែត្រ ពីផ្សារទំនើប AEON មិនអាចរកបានទេ នាពេលនេះ ប៉ុន្តែយើងអាចបំពេញតម្រូវការ អតិថិជនបាន។

ទី២៖ វាជាគម្រោង ដែលមានដើមឈើព័ទ្ឋជុំវិញ និងមានភាពបៃតង

ទី៣៖ ការឌីសាញ ធ្វើឡើងដោយក្រុមហ៊ុន Ong & Ong ជាក្រុមហ៊ុនដ៏ល្បីនៅប្រទេសសឹង្ហបុរី ហើយការឌីសាញលំនៅឋាន មិនធ្វើតាមអ្វី ដែលអ្នកវិនិយោគ ចង់បាននោះទេ តែយោងតាមការស្រាវជ្រាវពីតម្រូវការ និងចំណង់ចំណូលចិត្តរបស់អតិថិជន ។

សម្រាប់លក្ខណៈពិសេសទី៤៖ គឺម្ចាស់បុរីទាំងអស់ក្រោយពេលលក់ហើយ មិនមានអ្នកណាផ្តោតអារម្មណ៍ លើសេវាកម្ម ជូនអតិថិជន ឬម្ចាស់លំនៅឋាននោះទេ និងបានគិតគូពីបរិស្ថានស្អាត អនាម័យ សន្តិសុខ និងពោរពេញដោយសេវាកម្មនោះទេ ប៉ុន្តែដោយសារយើង បានធ្វើជាមួយក្រុមការងារជំនាញគ្រប់គ្រង អចលនទ្រព្យ ដើម្បីផ្តល់សេវាចាំបាច់នានាសម្រាប់អតិថិជន ហើយលោកជឿថា នៅស្រុកខ្មែរសព្វថ្ងៃមិនទាន់មានបុរីណាធ្វើដូចយើងនៅឡើយទេ។

លោកលី សែនលាភ បានបន្តថា «ការឌីសាញ របស់ស្ថាបត្យករ គឺត្រូវឌីហ្សាញ តាមរយៈការស្តាប់បុគ្គលិកផ្នែកលក់ ដែលពួកគេបានស្តាប់ និងសិក្សាពីតម្រូវការរបស់អតិថិជន ជាលទ្ឋផលអតិថិជន៩៥ភាគរយ បានពេញចិត្តនូវរចនាបទផ្ទះ ក្នុងគម្រោងនេះ ។ នេះជាអ្វីដែល យើងធ្វើ គឺធ្វើតាមជំហ៊ាន ទាល់តែគម្រោងមួយជោគជ័យ ទើបយើងធ្វើជំហ៊ានថ្មីទៀត ហើយអ្វីដែលជាការចម្លងពីគេ ខ្ញុំមិនធ្វើនោះទេ អ្វីដែលយើងផ្តោត គឺយុទ្ឋសាស្រ្តទីផ្សាររយៈពេលវែង និងជាទស្សនទាននៃការអភិវឌ្ឍថ្មី»

គួរបញ្ជាក់ថា ក្នុងគម្រោងនេះ ជំហ៊ានទី១មានផ្ទៃដី ២.៥ហិកតា និងមានវីឡាចំនួន៩១ និងជំហ៊ានទី២មានផ្ទះជាច្រើនទៀត ដែលមានតម្លៃខុសៗគ្នា និងមានប្រភេទវីឡា ក្នុងទំហំផ្សេងៗគ្នា ដែលគម្រោងសរុបមានផ្ទៃដី ៨ហិកតា។

ព័ត៌មានលម្អិត សូមទំនាកទំនង នឹងបុរី WOODLAND តាមរយៈលេខទូរស័ព្ទ៖ ០២៣ ៩៥៩ ៨៨៨, ០៩៩ ៩៥៥ ៥៦៨ និង០៩៩ ៩៥៥ ៥៩៧៕