Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងពាណិជ្ជកម្ម បង្ហាញតារាង​តម្លៃ​ប្រេងឥន្ធនៈ​ ដែលត្រូវ​លក់រាយតាម​ស្ថាននីយ​ ចាប់ពីថ្ងៃនេះ​ ដល់ថ្ងៃទី១១​ ខែមករា​ ឆ្នាំ២០១៧​

02-01-2017 14:24

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ដោយបង្ហាញតារាងតម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់​នៅតាម​ស្ថានីយនានា​ ចាប់ពីថ្ងៃនេះ ដល់​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។

យោងតាមការជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា តម្លៃសាំងធម្មតាត្រូវលក់ថ្លៃ​ ៣,៦៥០រៀលក្នុង ១លីត្រ, សាំងស៊ុបពែរ ៣,៧០០រៀលក្នុង១លីត្រ និងសាំងម៉ាស៊ូតថ្លៃ ៣,៣០០ រៀលក្នុង១លីត្រ ដែលតម្លៃនេះ នឹងចាប់ផ្ដើមអនុវត្តពីថ្ងៃនេះ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧៕