(ឧត្តរមានជ័យ)៖ អាជ្ញាធរថៃបានប្រគល់ប្រជាពលរដ្ឋខ្មែរ មកឲ្យភាគីកម្ពុជា តាមច្រកព្រំដែនជប់គគី-សាយតាគូ ចំនូន១០នាក់ មានស្រី៧នាក់ ដែលជាប់ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀន៩នាក់ និងករណីកាប់ឈើក្រញូងក្នុងដីថៃម្នាក់។
ការដោះលែងពលរដ្ឋខ្មែរទាំង១០នាក់ និងបានប្រគល់ជូនភាគីកម្ពុជាខាងលើនេះ បានធ្វើឡើង នៅល្ងាចថ្ងៃទី១ខែមករា ឆ្នាំ២០១៧ បន្ទាប់ពីពួកគេបានអនុវត្តទោសនៅក្នុងពន្ធនាគាររួចរាល់ហើយនោះ។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានអង្គភាព Fresh News ឲ្យដឹងថា អាជ្ញាធរថៃបានបញ្ជូនពលរដ្ឋខ្មែរចំនួន១០នាក់ ដោយក្នុងនោះជាប់ចោទពីបទល្មើសគ្រឿងញៀន ៩នាក់ ទី១៖ឈ្មោះ សុផា វិជ្ជា ភេទស្រី អាយុ៣៤ឆ្នាំ ដកហូតគ្រឿងញៀន(wy) ចំនួន៣៩៨គ្រាប់ ហើយចាប់ខ្លួនកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៤, ទី២៖ឈ្មោះ ព្រាហ្ម ឌី ភេទប្រុស អាយុ៤០ឆ្នាំ ដកហូតគ្រឿងញៀន(wy) ចំនួន១,០០០គ្រាប់ ចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០៣, ទី៣ ឈ្មោះ អ៊ុន ឆេន ភេទប្រុស អាយុ៤៤ឆ្នាំ ដកហូតគ្រឿងញៀន(wy)ចំនួន៩,០០០គ្រាប់ ចាប់ខ្លួនកាលពីថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០០៥, ទី៤៖ឈ្មោះ បឹក អែក ភេទស្រី អាយុ៥៤ឆ្នាំ ដកហូតគ្រឿងញៀន (wy)ចំនួន២,០០០គ្រាប់ ចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០៥, ទី៥៖ឈ្មោះ រក្សា យឿន ភេទស្រី អាយុ៣០ឆ្នាំ ដកហូតគ្រឿងញៀន (wy)ចំនួន១,១០០គ្រាប់ ចាប់ខ្លួនកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤, ទី៦៖ឈ្មោះ លី ណារ៉េត ភេទស្រី អាយុ៣១ឆ្នាំ ដកហូតគ្រឿងញៀន (wy) ចំនួន១,៤១៣គ្រាប់ ចាប់ខ្លូនកាលពីថ្ងៃទី១៨ ខែមិនា ឆ្នាំ២០០៥, ទី៧៖ឈ្មោះ ឡុង ខន ភេទស្រី អាយុ៣២ឆ្នាំ ដកហូតគ្រឿងញៀន (wy)ចំនួន១,១០០គ្រាប់ ចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០៥, ទី៨៖ឈ្មោះ ក្រូច រស្មី ភេទស្រី អាយុ២៩ឆ្នាំ ដកហូតគ្រឿងញៀន (wy)ចំនួន៤១៩គ្រាប់ ចាប់ខ្លួនកាលពីថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៣, ទី៩៖ឈ្មោះ សែម ណាវ ភេទស្រី អាយុ៤៦ឆ្នាំ ដកហូតគ្រឿងញៀន (wy)ចំនួន ១,២០០គ្រាប់ ចាប់ខ្លួនកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០០៥។
លោកស្នងការនគរបាលខេត្ត បញ្ជាក់ថា ពលរដ្ឋខ្មែរម្នាក់ទៀតឈ្មោះ លី លឿង ភេទប្រុស អាយុ៣៤ឆ្នាំ ជាប់ចោទពីបទលួចកាប់ឈើក្រញូង ចាប់ខ្លួនកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤។ ក្រោយពីបានទទួលពលរដ្ឋទាំង១០នាក់ខាងលើ កម្លាំងនគរបាលកម្ពុជា បានធ្វើការអប់រំរួច និងឲ្យវិលត្រឡប់ទៅស្រុកកំណើតវិញរៀងៗខ្លួន៕
-02-56-0.png" width="730" />