(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្លាស់ប្ដូរសៀវភៅសិក្សាភាសាអង់គ្លេសសម្រាប់កម្រិតអនុវិទ្យាល័យ ដើម្បីជំរុញការសិក្សានៅកម្រិតអនុវិទ្យាល័យ ពីថ្នាក់ទី ៧ ដល់៩ ឲ្យកាន់តែមានភាពល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់។

យោងតាមលិខិតណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ក្រសួងបានសហការជាមួយអង្គការមណ្ឌលអប់រំគីហ្សូណា អភិវឌ្ឍសៀវភៅសិក្សាគោលភាសាអង់គ្លេស សម្រាប់កម្រិតមធ្យមសិក្សាបឋមភូមិ ថ្នាក់ទី៧, ៨ និងទី៩ គឺសៀវភៅ English Grate 7-8-9 ដើម្បីប្រើប្រាស់ជំនួសសៀវភៅភាសាអង់គ្លេស English for Cambodia Book One-Two-Three។ ក្រៅពីប្តូរសៀវភៅហើយនោះ ក្រសួងក៏បានដាក់ឲ្យមានកម្មវិធីបង្រៀន «English is Fun» ផងដែរ សម្រាប់បង្កើនការស្តាប់ និង និយាយភាសាអង់គ្លេស។

លិខិតណែនាំនេះ ក៏បានតម្រូវឲ្យការសិក្សាធ្វើឡើង ៤ម៉ោង ក្នុងមួយសប្ដាហ៍ ដោយ ៣ម៉ោងសម្រាប់សិក្សាសៀវភៅ English Grate 7-8-9 និង ១ម៉ោង សម្រាប់ការសិក្សាកម្មវិធី English is Fun។

សៀវភៅភាសាអង់គ្លេសថ្មីនេះ ក៏អាចទាញយកពីក្នុងគេហទំព័រផងដែរ គឺ «www.moeys.gov.kh» និងអាចទាញយកពី Play Stores ដោយវាយពាក្យថា G7-G9 Learning English

សូមអានខ្លឹមសារលម្អិត ក្នុងសេចក្ដីប្រកាសរបស់ក្រសួងអប់រំ ដូចខាងក្រោម៖