(ភ្នំពេញ)៖ ព្រឹកថ្ងៃច័ន្ទ ទី០២ ខែមករា ឆ្នាំ២០១៧នេះ វិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម បានចុះអនុស្សារណ:យោគយល់គ្នាជាមួយ មន្ទីរពេទ្យជោរៃភ្នំពេញ ក្រោមអធិបតី ឧត្តមសេនីយ៍ឯកសាស្រ្តាចារ្យ នឹម មាលា នាយកវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម និងលោកTran Than Tung អគ្គនាយកមន្ទីរពេទ្យ ជោរៃ ភ្នំពេញ។
កម្មវិធីនេះដែរធ្វើឡើង ដើម្បីលើកកម្ពស់គុណភាព នៃការបណ្តុះបណ្តាល ដល់និស្សិតនៃវិទ្យាស្ថាន វិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម លើវិស័យសុខាភិបាល តាមកំរិតស្តង់ដារថ្នាក់ជាតិ តាមរយៈការចុះកម្មសិក្សា នៅមន្ទីរពេទ្យជោរៃភ្នំពេញ៕