(ភ្នំពេញ)៖ បុរសម្នាក់កំពុងតែដេកលង់លក់ក្នុងអង្រឹង ត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណ យកញញួរវាយរហូតទាល់តែស្លាប់។ ហេតុការណ៍នេះ កើតឡើងនៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៧នេះ ស្ថិតក្នុងភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះកំពុងតែដេកលង់លក់ នៅក្នុងអង្រឹងដែលចង់នៅក្រោមដើមឈើ ហើយតែមានជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើសកម្មភាពយកញញួរដែក មកវាយទាំងកម្រោល បណ្ដាលឲ្យជនរងគ្រោះស្លាប់ក្នុងថ្លុកឈាម។
លោក ជឹម ស៊ីថា អធិការខណ្ឌដង្កោ បានបញ្ជាក់ថា កម្លាំងនគរបាលជំនាញរបស់លោក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ហើយ ដែលជាមិត្តភ័ក្ររស់នៅជាមួយរងគ្រោះ ដើម្បីយកទៅសួរនាំ៕