(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៧នេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ ព្រមទាំងចែកប័ណ្ណសរសើរដល់ អ្នកសារព័ត៌មាន ២៩អង្គភាព ដែលចូលរួមចំណែកផ្សព្វផ្សាយបន្ដពីច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ។
កិច្ចប្រជុំនេះ ធ្វើឡើងនៅ សណ្ឋាគារសូហ្វីតែលភូគីត្រា ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងថ្នាក់ដឹកនាំពាក់ព័ន្ធ ជាច្រើនរូបទៀតផងដែរ៕