(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧នេះ បានរៀបចំបើកសន្និបាតបូកសរុបការងារ ឆ្នាំ២០១៦ និងទិសដៅអនុវត្ត ឆ្នាំ២០១៧ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។
សន្និបាតការងារ និងលើកទិសដៅបន្តនាថ្ងៃនេះ ត្រូវបានធ្វើឡើងនៅក្រសួងការពារជាតិ ដោយមានវត្តមានចូលរួមពី នាយទាហានជាន់ខ្ពស់ចំណុះក្រសួង និងអគ្គបញ្ជារការនានា ផងដែរ៕