(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិបានឲ្យដឹងថា នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៤លើក (យប់៥លើក) បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ របួសធ្ងន់ ១៨នាក់ និងរបួសស្រាល៤នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១៤ លើកនេះបណ្ដាលឲ្យខូតខាតយានយន្ដ សរុបចំនួន២០គ្រឿង រួមមានម៉ូតូ ចំនួន១៣គ្រឿង រថយន្ដធុនតូចចំនួន៥គ្រឿង, រថយន្ដធុនធំ២គ្រឿង និងអ្នកថ្មើរជើង២នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យ កើតមានគ្រោះថា្នក់ចរាចរណ៍រួមមាន ល្មើសល្បឿន៩លើក,ស្រវឹង១លើក, ប្រជែង២លើក,​ កត្តាយានយន្ដ១លើក និងបត់គ្រោះថ្នាក់១លើក៕