(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានប្រជាពលរដ្ឋ១៤១នាក់ បានស្លាប់ និង៦៤៥នាក់រងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍ ពេញ១ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ នេះបើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បន្តថា គ្រោះថ្នាក់ចរាចរណ៍ចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ បានកើតឡើងចំនួន៣៦២លើក ស្លាប់១៤១នាក់ របួសធ្ងន់៣៧១នាក់ និងរបួសស្រាល២៧៤នាក់។ ក្នុងចំណោមអ្នកស្លាប់ទាំងអស់ មានអ្នកស្លាប់ដោយជួបគ្រោះថ្នាក់ពេលបើកបរម៉ូតូ ចំនួន១០៩នាក់ (ស្មើ៧៧% មិនពាក់មួកសុត្ថិភាព៨៥នាក់) បើកបរថយន្តធំ៤នាក់ និង រថយន្តតូច១២នាក់។
បើតាមរបាយការណ៍មូលហេតុដែលនាំឲ្យគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ បើកបរល្បឿនលឿនចំនួន ១១៨លើក, ស្រវងឹ៣៨លើក, ប្រជែង៥១លើក, មិនប្រកាន់ស្តាំ៤៨លើក, មិនគោរពសិទ្ធិ៥៨លើក, បត់គ្រោះថ្នាក់៣១លើក កត្តាយានយន្ត១២លើក, ងងុយដេក៤លើក។
រាជធានីខេត្តដែលកើតមានគ្រោះថ្នាក់ច្រើនជាងគេរួមមាន៖ រាជធានីភ្នំពេញ ៤៧លើក ស្លាប់២២នាក់ របួស៦៩នាក់, ក្រចេះ ១១លើក ស្លាប់១០នាក់ របួស៣នាក់, ខេត្តកំពង់ចាម ២៣លើក ស្លាប់១០នាក់ របួស៤០នាក់, ខេត្តព្រៃវែង ១៤លើក ស្លាប់៩នាក់ របួស៨នាក់, ខេត្តកំពត ៣២លើក ស្លបា់៨នាក់ របួស៥៤នាក់, ខេត្តកណ្តាល ៣០លើក ស្លាប់៩នាក់ របួស៥២នាក់, ខេត្តពោធិ៍សាត់ ១៦លើកស្លាប់៧នាក់ របស់៣០នាក់, និងខេត្តតាកែវ ៨លើក ស្លាប់៧នាក់ របួស១៣នាក់៕