(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀ​ល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញកម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក​​ និងប្រើប្រាស់គ្រឿងញៀន៥ ករណី ឃាត់ខ្លួនមុខសញាជួញដូរ៩នាក់ និងមុខសញ្ញាប្រើប្រាស់១៤នាក់ ដក់ហូតថ្នាំមេតំហ្វេតាមីន​​ (ice) ៣២.៧ក្រាម និង១៦កញ្ចប់តូច ថ្នាំមេតំហ្វេតាមីន ​​(wy) ១.៧៧ក្រាម។

ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប១ករណីឃាត់ខ្លួន៦នាក់, នគរបាលខេត្តកណ្ដាល បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តព្រះវិហារ បង្ក្រាប១ករណីឃាត់ខ្លួន៦នាក់, នគរបាលខេត្តកំពង់ស្ពឺ បង្ក្រាប១ករណីឃាត់ខ្លួន២នាក់ និងនគរបាលខេត្តបន្ទាយមានជ័យបង្ក្រាប១ករណី ឃាត់ខ្លួន៨នាក់៕