(ភ្នំពេញ)៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ មួយកន្លែង ស្ថិតនៅផ្ទះលេខ២៩ ផ្លូវលេខ៦៣៨ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បណ្តាលឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាម៉ោងជាង២រសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦នេះ។
លោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១ បានឲ្យដឹងថា ការឆេះនេះបណ្តាលមកពីឆ្លងចរន្ត អគ្គសនី បណ្តាលឲ្យឆាបឆេះឡាំងក្រដាស កេះក្រដាសជាច្រើន តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ ឬមានរបួសស្នាមដល់មនុស្សឡើយ។
លោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅ១ ដែលចុះអន្តរាគមន៍នៅកន្លែងកើតហេតុ បានបន្តឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ស៊ឹម ហួត ភេទប្រុស អាយុ៥៧ឆ្នាំ។
លោក ព្រហ្ម យ៉ន នាយការិយាល័យពន្លត់អគ្គិភ័យរាជធានីភ្នំពេញ បានបញ្ជាក់ថា ប្រតិបត្តិការនេះ កម្លាំងរបស់លោក បានប្រើរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង ដើម្បីបាញ់ពន្លត់។
សូមរំលឹកថា នៅខណ្ឌច្បារអំពៅ រយៈពេល២ថ្ងៃ មានករណីអគ្គិភ័យ ២ករណី គឺកាលម្សិលមិញ ផ្ទុះកំប៉ុងហ្គាស ឆេះផ្ទះមួយខ្នង មាន៨បន្ទប់ ក្នុងសង្កាត់ព្រែកប្រា ភូមិព្រះពន្លា និងនៅថ្ងៃនេះ ឆ្លងចរន្តអគ្គិសនី ឆេះកេសក្រដាស ក្នុងសង្កាត់ច្បារអពៅ១ ភូមិព្រែក៕