(កែប)៖ អាជ្ញាធរខេត្តកែប នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦នេះ បាននឹងកំពុងរៀបចំពិធីប្រណាំងទូក ដែលមានអ្នកចូលរួមប្រមាណជិត១ម៉ឺននាក់។
លោកឧត្តមសេនីយ៍ទោ អ៊ីង សំអុល ស្នងការនគរបាលខេត្តកែប បានប្រាប់ឲ្យដឹងថា ការរៀបចំប្រណាំងទូកនេះ មានទូកចូលរួម៣៦គូរ ក្នុងនោះទូករបស់ស្នងការដ្ឋាននគរបាលខេត្ត មាន២គូរផងដែរ ហើយការប្រណាំងទូកនេះ គឺដើម្បីអបអរសាទរការឆ្លងឆ្នាំចាស់ចូលថ្មី។
ជាមួយនឹងការប្រណាំងទូក និងការកម្សាន្ដផ្សេងៗ កម្លាំងនគរបាលបានប្រមូលផ្ដុំជាច្រើននាក់ ដើម្បីត្រៀមលក្ខណៈការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋដែលមកកម្សាន្ដសប្បាយផងដែរ៕