(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងបន្ថែម ស្ដីពីស្ថានភាពអាកាសធាតុ ដោយក្រសួងបញ្ជាក់ថា អាកាសធាតុចុះត្រជាក់ បន្ដដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦នេះ។
សេចក្ដីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុ បានបញ្ជាក់ថា «ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ សីតុណ្ហភាពអប្បបរមា នឹងចាប់ផ្ដើមកាន់ឡើងវិញបន្ដិចម្ដងៗ ហើយចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ នឹងមានភ្លៀងធ្លាប់បន្ដិចបន្ទួច នៅតំបន់ទំនាបកណ្ដាលភាគខាងត្បូង»។
សូមបញ្ជាក់ថា នៅដើមសប្តាហ៍នេះ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ពី ស្ថានភាពអាកាសធាតុនៅតាមបណ្ដាខេត្តមួយចំនួនថា នឹងចុះត្រជាក់ រហូតដល់១៦អង្សាសេ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ដែលខេត្តទាំងនោះរួមមាន៖ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ។
ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងបន្ថែមរបស់ក្រសួងធនធានទឹក នៅខាងក្រោមនេះ៖