Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន! ឃាត់ខ្លួនមនុស្ស១០នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន នៅថ្ងៃមិ្សលមិញ

31-12-2016 07:19

(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀ​ល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក​​ និងប្រើប្រាស់គ្រឿងញៀន៥ករណី ឃាត់ខ្លួនមុខសញាជួញដូរ៤នាក់ និងមុខសញ្ញាប្រើប្រាស់៦នាក់ ដកហូតថ្នាំមេតំហ្វេតាមីន​​
(ice) ០.១ក្រាម និង ១៨កញ្ចប់តូច។

ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលរាជធានីភ្នំពេញ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តសៀមរាប បង្ក្រាប១ករណីឃាត់ខ្លួន៦នាក់, នគរបាលខេត្តកំពត បង្ក្រាប១ករណីឃាត់ខ្លួន២នាក់ និងនគរបាលខេត្តក្រចេះ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់៕