Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរជាតិអប្សរា ចេញសេចក្តីជូនដំណឹង បើកឲ្យភ្ញៀវទេសចរ ចូលទស្សនារោងទងខាងក្រៅ ផ្នែកខាងកើតប្រាសាទបាយ័នឡើងវិញ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧

30-12-2016 20:53

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៣០ ខែធ្នូនេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសបើកឲ្យ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាតំបន់អង្គរ អាចចូលទស្សនា រោងទងខាងក្រៅ ផ្នែកខាងកើតប្រាសាទ បាយ័នឡើងវិញ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ បន្ទាប់ពីការជួសជុល និងពង្រឹងសុវត្ថិភាពនៅទីតាំង ខាងលើរួចរាល់នោះ។

ការប្រកាសឲ្យភ្ញៀវទេសចរចូលទស្សនា រោងទងខាងក្រៅ ផ្នែកខាងកើតប្រាសាទបាយ័ននេះ ត្រូវបានអាជ្ញាធរជាតិអប្សរា អះអាងថា ដើម្បីអបអរបុណ្យចូលឆ្នាំសកល ឆ្នាំ២០១៧ ក៏ដូចជាដើម្បីបង្ហាញសមិទ្ធផលដែលទើបជួសជុលរួច៕

ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹង របស់អាជ្ញាធរអប្សរាទាំងស្រុង៖