(សៀមរាប)៖ អគ្គនាយកដ្ឋានអាជ្ញាធរអប្សរា បានចេញសេចក្តីជូនដំណឹងឲ្យដឹងថា គ្រប់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ សមាគមមគ្គុទេសក៍ទេសចរណ៍ មគ្គុទេសក៍​ទេសចរណ៍ ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ សមាគមអ្នកបើកបររថយន្តដឹកជញ្ជូនភ្ញៀរទេសចរ អ្នកបើកបរដឹកជញ្ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងសាធារណជន​ទាំងអស់ថា រោងខាងក្រៅផ្នែកខាងកើតប្រាសាទបាយ័ន អាចចូលទស្សនាជាធម្មតាវិញហើយ។

យោងតាមសេចក្តីជូនដំណឹងដដែល បានបញ្ជាក់ឲ្យដឹងថា ការបើកឲ្យទស្សនារោងខាងក្រៅផ្នែកខាងកើតប្រាសាទបាយ័នជាធម្មតាឡើងវិញ ក្រោយពេលដែល អង្គភាព JAPAN-APSARA Safeguarding Angkor សហការជាមួយអាជ្ញាធរអប្សរាក្នុងការជួសជុល និងពង្រឹងសុវត្ថិភាពនៅខឿនរោងទងខាងក្រៅផ្នែកខាងត្បូង និងក្លោងទ្វារខាងកើតប្រាសាទ​បាយ័ន បានបញ្ចប់ការជួសជុលកែលម្អសោភ័ណភាពជាស្ថាពរហើយ។

បន្ថែមពីលើនេះ អគ្គនាយកដ្ឋានអាជ្ញាធរអប្សរា បានឲ្យដឹងថា ដើម្បីអបអរសាទរឆ្នាំថ្មី ឆ្នាំសាកល២០១៧ អាជ្ញាធរអប្សរា នឹងបើកឲ្យចូលទស្សនាឡើង​វិញនៅទីតាំង​ចម្លាក់ទាបជូនភ្ញៀវ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ខាងមុខនេះតទៅ៕

សូមអានសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានអាជ្ញាធរអប្សរាដែលមានខ្លឹមសារនៅខាងក្រោមនេះ៖