(ភ្នំពេញ)៖ នាវេលាម៉ោង៥៖២៨នាទីល្ងាច ថ្ងៃសុក្រនេះ ព្រះទីនាំងរថយន្ត របស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ បានយាងទៅដល់ព្រះរាជដំណាក់ របស់ព្រះអង្គហើយ។
សូមបញ្ជាក់ថា ពេលយាងដល់ស្ថានីយរថភ្លើងខេត្តព្រះសីហនុ នារសៀលថ្ងៃនេះ ព្រះមហាក្សត្រ និងសម្តេចម៉ែ បានយាងទត និងសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋរបស់ព្រះអង្គជាច្រើននាក់។
នៅក្នុងឱកាសនោះ យាងសួរសុខទុក្ខប្រជានុរាស្រ្ត ទាំង៣ស្ថានីយ៍ គេសង្កេតឃើញថា ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះអង្គទាំងទេ្វ បានបង្ហាញពីភាពសិទ្នស្នាល ជាមួយ ប្រជានុរាស្រ្តគ្រប់គ្នា ក្នុងនោះព្រះអង្គទាំងទេ្វ ក៏បានបង្ហាញពីក្តីស្រឡាញ់ ភាពកក់ក្តៅជូនដល់ ប្រជានុរាស្រ្តរបស់ព្រះអង្គ។
សូមបញ្ជាក់ថា ព្រះទីនាំងរថភ្លើងរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ បានចាកចេញពីស្ថានីយ៍រថភ្លើងនៅភ្នំពេញ តាំងពីរម៉ោងប្រមាណ ជា៧៖៣០នាទីព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ហើយបានធ្វើដំណើរមកដល់ខេត្តព្រះសីហនុ៤៖៥០នាទីល្ងាចថ្ងៃដដែល៕