(ភ្នំពេញ)៖ ហាងនំដូហ្វណាត់ គ្រីសស្ពី គ្រីម (Krispy Kreme) បានបើកហាងថ្មី ដែលជាហាងទី៤ របស់ខ្លួនជាផ្លូវការ ហើយ ដែលស្ថិតនៅទូលគោក ផ្សារធីខេ អាវេនញូ ដែលជាកន្លែងមានភ្ញៀវច្រើនកុះករ ទាំងភ្ញៀវជាតិ និងអន្ដរជាតិ តែងតែមកដើរកំសាន្ដ ទិញទំនិញ និងចូលញុំាអាហារក្នុងភោជនីយដ្ឋាន នានាជាដើម។
ក្នុងកម្មវិធីដ៏វិសេសវិសាលនេះ ក៏មានការអញ្ចើញចូលរួមពីកំពូលតារាចំរៀង កញ្ញា ឱក សុគន្ធកញ្ញា ដែលរឹតតែធ្វើឲ្យកម្មវិធីកាន់តែមានសប្បាយរីករាយ ជាមួយនឹងការស្ដាប់ចម្រៀងពិរោះៗ និងការលេងហ្គេមកំសាន្ដ ដើម្បីឈ្នះរង្វាន់ជាច្រើនទៀតផង។
អ្វីដែលពិសេសមួយទៀត គ្រីសស្ពី គ្រីម មានការបញ្ចុះតម្លៃពិសេសរហូតទៅដល់ ៥០% និងមានផ្ដល់ជូនប័ណ្ណ ទិញ ២ ថែមជូន ១ផងដែរ។
គួររំលឹកផងដែរថា ហាងនំដូហ្វណាត់ គ្រីសស្ពី គ្រីម ជាហាងនំដូហ្វណាត់ដ៏ល្បីល្បាញនៅសហរដ្ឋអាមេរិក ដែលមានហាងជាង ១០០០ហាង នៅក្នុងប្រទេសចំនួន ២៧ប្រទេស ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ទទួលបានសិទ្ធដាក់លក់ជាផ្លូវការនៅប្រទេសទី ២៧ ក្នុងប្រទេសកម្ពុជាយើង កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៦ កន្លងមក។
សព្វថ្ងៃនេះ គ្រីសស្ពី គ្រីម មានសេវាកម្មដឹកជូនដល់ផ្ទះ និងមានសាខាចំនួនបី ដែលទី១ សាខាបឹងកេងកង ស្ថិតនៅកែងផ្លូវ ៣០២ និង ៥១ (ផ្លូវប៉ាស្ទ័រ) សាខាទី២ ស្ថិតនៅផ្សារទំនើប AEON Mall និងទី៣ ស្ថិតនៅព្រលានយន្តហោះ ពោធិ៍ចិនតុង។
ក្រៅពីនំដូហ្វណាត់ គ្រីសស្ព្រី គ្រីម ក្រុមហ៊ុន EFG ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេបូឌា (RMA Cambodia) ក៏ទទួលបានសិទិ្ធនំាចូលនូវផលិតផល និងសេវាកម្មល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា៖ ដឹ ភីហ្សា ខមផេនី ( The Pizza Company ) ខួស្តា កាហ្វេ (Costa Coffee) ប៊ីប៊ីឃ្យូ កម្ពុជា (BBQ Cambodia) ស្វិនសិន កម្ពុជា (Swensen’s Cambodia) និង ការ៉េមដេរីឃ្វីន ( Dairy Queen)៕