Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ យ៉ាងសន្ធោសន្ធៅ នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ

30-12-2016 15:43

(ភ្នំពេញ)៖ ផ្ទះប្រជាពលរដ្ឋលក់ឥវ៉ាន់ចាប់ហួយ និងជាប្រភេទបន្ទប់ជួល ត្រូវបានអគ្គិភ័យកំពុងឆាបឆេះយ៉ាងខ្លាំង នៅតាមផ្លូវ៣៦៩ ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ នាវេលាម៉ោងប្រមាណ ៣៖៣០នាទីរសៀលថ្ងៃទី៣០​ ខែធ្នូ ឆ្នាំ២០១៦នេះ។

ភា្នក់ងារ Fresh News ដែលកំពុងស្ថិតនៅទីកន្លែងកើតហេតុ បានរាយការណ៍ភ្លាមៗមកថា មកដល់ពេលនេះរថយន្ដពន្លត់អគ្គិភ័យចំនួន ៤ទៅ៥ គ្រឿងហើយ កំពុងបាញ់ពន្លត់។

ព័ត៌មានលម្អិតស្ដីពីគ្រោះអគ្គិភ័យនេះ នឹងផ្សាយជូននៅពេលបន្តិចទៀត៖