(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦នេះ បានបញ្ជូនខ្លួនក្រុមជនសង្ស័យចំនួន៥នាក់ (ស្រីម្នាក់) ទៅឃុំខ្លួនបណ្ដោះអាសន្ន ក្រោយក្រុមចោរនេះ បានធ្វើសកម្មភាពលួចឆក់ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
លោក ម៉ក ហុង បានឲ្យដឹងថា «ក្រោយពីបើកការស្រាវជ្រាវលើករណីលួចឆក់មួយ នៅចំណុចខាងលើរួចមក និងដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូលរាជធានីភ្នំពេញ ផងនោះ ទើបកម្លាំងនគរបាលខណ្ឌសែនសុខ ឈានទៅដល់ការឃាត់ជនសង្ស័យទាំង៥នាក់ ខាងលើតែម្ដង»។
លោកអធិការបាបន្តថា បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅសាលាខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង និងបញ្ជូនទៅតុលារការចាត់ការតាមនីតិវិធីច្បាប់៕