(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងបន្ថែម ស្ដីពីស្ថានភាពអាកាសធាតុ ដោយក្រសួងបញ្ជាក់ថា អាកាសធាតុចុះត្រជាក់នឹងបន្ដដល់ថ្ងៃស្អែកទី៣១ ខែធ្នូ ឆ្នាំ២០១៦។
សេចក្ដីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុ នៅថ្ងៃទី៣០ ខែធ្នូនេះ បានបញ្ជាក់ថា «ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ សីតុណ្ហភាពអប្បបរមា នឹងចាប់ផ្ដើមកាន់ឡើងវិញបន្ដិចម្ដងៗ ហើយចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ នឹងមានភ្លៀងធ្លាប់បន្ដិចបន្ទួច នៅតំបន់ទំនាបកណ្ដាលភាគខាងត្បូង»។
សូមបញ្ជាក់ថា បើតាមក្រសួងធនធានទឹក និងឧតុនិយម ស្ថានភាពអាកាសធាតុនៅតាមបណ្ដាខេត្តមួយចំនួន នឹងចុះត្រជាក់ រហូតដល់១៦អង្សាសេ ដោយសារឥទ្ធិពលមូសុងឦសាន ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦។
សេចក្ដីប្រកាសរបស់ ក្រសួងធនធានទឹកបានបញ្ជាក់ថា «ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា ចាប់ពី១៦-១៨អង់ស្សាសេ»។
ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងបន្ថែមរបស់ក្រសួងធនធានទឹក នៅខាងក្រោមនេះ៖