(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ឈប់ការអនុញ្ញាតឲ្យនាំចូលប្រេង តាមមាត់ច្រកផ្លូវគោកជាស្ថាពរ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧តទៅ, នេះបើតាមសេចក្ដីប្រកាសរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦នេះ។
តាមសេចក្ដីប្រកាស បានឲ្យដឹងថា មូលហេតុនៃការបញ្ឈប់ការនាំចូលនេះ ដើម្បីរក្សាបាននូវចីរភាព ចំណូលពន្ធអាករ ក៏ដូចជាការចាំបាច់ចំពោះមុខ ក្នុងការពង្រឹងប្រសិទ្ធភាពគ្រប់គ្រង និងលើកកម្ពស់អនុលោមភាព នៃការអនុវត្តច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
ខាងក្រោមនេះ ជាសេចក្ដីប្រកាស របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលមានខ្លឹមសារទាំងស្រុង៖