(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានត្រាស់បង្គាប់តែងតាំង លោក សុខ លូ ឧត្តមមន្រ្តីថ្នាក់ទី១ ឱ្យធ្វើជាអភិបាលខេត្តកំពង់ធំ ជំនួសតំណែង លោក អ៊ុត សំអន ដែលត្រូវបានផ្លាស់ទៅធ្វើការងារនៅទីស្តីការក្រសួងមហាផ្ទៃវិញ។
ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានចេញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ហើយត្រាស់បង្គាប់ឱ្យរាជរដ្ឋាភិបាល អនុវត្តតាមព្រះរាជក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ៖