លោក ទា គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើ ត្រូវប្រកាសឡើងតំណែងជាប្រធានមន្ទីរកសិកម្មខេត្តសៀមរាប
30-12-2016 11:01
(សៀមរាប)៖ លោក ទា គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦នេះ ត្រូវបានប្រកាសចូលកាន់តំណែងជា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប។
ពិធីប្រកាន់ចូលកាន់តំណែងថ្មីនេះ ធ្វើឡើងក្រោមអធិបតីភាព លោក លី ផល្លា រដ្ឋលេខាធិការក្រសួងកសិកម្ម តំណាងលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ព្រមទាំងមានចូលរួមពីលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងលោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ផងដែរ នៅសាលាខេត្តសៀមរាប៕