(ភ្នំពេញ)៖ ទស្សនារូបភាពនូវព្រះរាជសកម្មភាពរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ យាងមកកាន់ ស្ថានីយ៍រថភ្លើងនៅភ្នំពេញ ដើម្បីឆ្ពោះដំណើរទៅកាន់ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦។ ព្រះទីនាំងរថភ្លើងរបស់ព្រះអង្គទាំងទ្វេ នឹងឈប់ចតនៅស្ថានីយ៍ចំនួន៣កន្លែង,​ ទី១៖ស្ថានីយ៍រថភ្លើងនៅខេត្តតាកែវ ទី២៖ ស្ថានីយ៍រថភ្លើងនៅខេត្តកំពត និងទី៣៖ ស្ថានីយ៍រថភ្លើងខេត្តព្រះសីហនុ។

ការយាងតាមព្រះទីនាំងរថភ្លើងរបស់ជាលើកដំបូងរបស់ព្រះអង្គទាំងទ្វេ អមដំណើរដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, ឧបនាយករដ្ឋមន្រ្តី ស ខេង, ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ព្រមទាំងមន្រ្តីជាន់ខ្ពស់របស់កម្ពុជាមួយចំនួន៕