(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀ​ល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញកម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក​​ និងប្រើប្រាស់គ្រឿងញៀន១៨ ករណី ឃាត់ខ្លួនមុខសញាជួញដូរ២៧ នាក់ មុខសញ្ញាប្រើប្រាស់១៨នាក់ ដក់ហូតថ្នាំមេតំហ្វេតាមីន​​ (ice) ១២.៥៣ក្រាម ៦កញ្ចប់ធំ និង១៤៨កញ្ចប់តូច(wy)០.០៩ក្រាម ។

ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលរាជធានីភ្នំពេញ បង្ក្រាប២ករណីឃាត់ខ្លួន៦នាក់, នគរបាលខេត្តកណ្ដាល បង្ក្រាប៤ករណីឃាត់ខ្លួន៥នាក់, នគរបាលខេត្តកំពង់ស្ពឺ បង្ក្រាប២ករណីឃាត់ខ្លួន៤នាក់, នគរបាលខេត្តរតនៈគីរី បង្ក្រាប១ករណីឃាត់ខ្លួន៣នាក់, នគរបាលខេត្តព្រៃវែង បង្ក្រាប១ករណីឃាត់ខ្លួន៥នាក់, នគរបាលខេត្តបាត់ដំបង បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តបន្ទាយមានជ័យ បង្ក្រាប២ករណីឃាត់ខ្លួន៥នាក់, នគរបាលខេត្តកំពង់ឆ្នាំង បង្ក្រាប២ករណីឃាត់ខ្លួន១១នាក់ និងនគរបាលខេត្តកំពតបង្ក្រាប៣ករណីឃាត់ខ្លួន៥នាក់៕