(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ដោយស្ថិតក្រោមឱវាទរបស់អភិបាលរាជធានី ខេត្ត និងស្ថិតក្រោមការបញ្ជាដឹកនាំជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានសមត្ថកិច្ចការពារ និងថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងរាជធានី ខេត្ត។
ប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ចំនួន២៤ទំព័រដែលអង្គភាព Fresh News ទទួលបាននៅយប់ថ្ងៃទី២៩ ខែធ្នូនេះ បានរៀបរាប់លម្អិតអំពីតួនាទី ភារកិច្ច នៃការប្រព្រឹត្តទៅនៃ ស្នងការដ្ឋាននគរបាលរាជធានី ខេត្តទូទាំងប្រទេស៕
ព័ត៌មានលម្អិត សូមអានប្រកាសរបស់ក្រសួងមហាផ្ទៃទាំងស្រុង៖