(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ បានចេញអនុក្រឹត្យដំឡើង ប្រាក់កម្រៃប្រចាំខែ ពី៤០ម៉ឺនរៀល ទៅដល់៥០ម៉ឺនរៀល ជូនមន្ត្រីជាប់កិច្ចសន្យា ដោយចាប់អនុវត្តន៍ចាប់ពីខែមករា ឆ្នាំ២០១៧ តទៅ។
អនុក្រឹត្យរបស់សម្តេចតេជោ បានបន្ថែមថា ការដំឡើងប្រាក់កម្រៃនេះ ត្រូវអនុវត្តន៍ចំពោះមន្ត្រីជាប់កិច្ចសន្យាដែលបម្រើការងារ តាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អនុលោមតាមបទប្បញ្ញត្តិនៃអនុក្រឹត្យចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រង និងការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យា៕
ព័ត៌មានលម្អិត សូមអានអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជាទាំងស្រុង៖