(ភ្នំពេញ)៖ តារាច្រៀង សួន សុជាតា ហៅ Nikki Nikki នឹងសម្តែងលើកដំបូង ក្នុងការប្រគំតន្ត្រីឆ្លងឆ្នាំ២០១៧ របស់ស្រាបៀរកម្ពុជា នៅផាប់ស្ត្រីត ខេត្តសៀមរាប ថ្ងៃទី៣០ និង៣១ ខែធ្នូ ឆ្នាំ២០១៦។
Nikki Nikki បានឲ្យដឹងថា «ខ្ញុំសប្បាយចិត្តខ្លាំង ព្រោះនេះជាលើកទី១ ដែលខ្ញុំច្រៀងលើកឆាកតន្ត្រីឆ្លងឆ្នាំ របស់ស្រាបៀរកម្ពុជា ក្នុងខេត្តសៀមរាប ដែលការប្រគំតន្ត្រីនេះ ជាការប្រគំតន្រ្តីខ្នាតធំ មានទស្សនិកជនមកទស្សនាផ្ទាល់ច្រើន ហើយមានផ្សាយផ្ទាល់តាមទូរទស្សន៍ទៀត»។
Nikki Nikki បានត្រៀមចម្រៀងoriginal របស់ខ្លួនចំនួនបីបទ និងបទCover មួយបទ។ Nikki Nikki បានបន្តទៀត «ខ្ញុំដូចភ័យបន្តិចដែរ ពីព្រោះខ្លាចអ្នកសៀមរាបអត់ទាន់ចូលចិត្តស្តាប់បទoriginal របស់ខ្ញុំ តែខ្ញុំសង្ឃឹមថាពួកគាត់នឹងគាំទ្របទចម្រៀងខ្ញុំ»។
ក្រៅពីNikki Nikki លើឆាកតន្ត្រីឆ្លងឆ្នាំស្រាបៀរកម្ពុជា ក៏មានតារាចម្រៀងផ្សេងទៀត ដូចជាកញ្ញា EVA លោកStep និងតារាចម្រៀងជាច្រើនដួងទៀត។
ក្នុងការប្រគំតន្ត្រីនេះក៏មាន DJ EDM ដែលបានតៀមបទភ្លេងពិរោះៗជាច្រើន សម្រាប់អ្នកចូលរួមការប្រគំតន្ត្រី រាំលេងសប្បាយរហូតដល់ម៉ោង១២អធ្រាត្រ ហើយក្រៅពីការប្រគំតន្ត្រីនៅពេលយប់ ស្រាបៀរកម្ពុជា ក៏បានរៀបចំការប្រកួតកីឡា Foosball លើវាលស្មៅ ដែលជាប្រភេទកីឡាថ្មីមួយ នៅកម្ពុជាផងដែរ៕