Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឆ្នាំ២០១៦ ក្រសួងសាធារណការបង្ក្រាបរថយន្តដឹកលើស​ទម្ងន់ជិត២ពាន់​គ្រឿង ផាកពិន័យប្រាក់​ជាង៣​ពាន់​លាន​រៀល

29-12-2016 17:34

(ភ្នំពេញ)៖ ក្រសួងសាធារណការ បានបញ្ជាក់ថា នៅឆ្នាំ២០១៦ ខ្លួនបានបើកយុទ្ធនាការចុះបង្ក្រាប រថយន្ដដឹកជញ្ជូនលើសទម្ងន់បានជិត២ពាន់គ្រឿង ទទួលបាន​ប្រាក់ពិន័យ​ជាង៣ពាន់លានរៀល។

យោងតាមរបាយការណ៍របស់ក្រសួងសាធារណការបានឲ្យដឹងថា នៅរយៈពេល១២ខែ ចាប់ពីខែមករារហូតដល់ខែធ្នូ ឆ្នាំ២០១៦​​នេះ ការចុះបង្ក្រាបរថយន្ដ​ដឹកជញ្ជូនលើសទម្ងន់ មានចំនួន១,៨៤១គ្រឿង ធ្វើការផាក់ពិន័យជាថវិការសរុបចំនួន ៣,០៨២,០៨៨,៣០០រៀល​។

ជាមួយគ្នានេះដែរ យោងតាមរបាយការណ៍ របស់ក្រសួងសាធារណការ បានបញ្ជាក់ទៀតថា រយៈពេល៣ខែ ក្នុងឆ្នាំ២០១៦ ដោយគិតចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០១៦ ក្រសួងបានចុះបង្រ្កាប និងត្រួតពិនិត្យ ទៅលើរថយន្ដដែលកែច្នៃខុសលក្ខណៈបច្ចេកទេស ចំនួន៣,៧៣២គ្រឿង និងបានកាត់ទ្រុងចោលអស់ចំនួន ១,២៦៩គ្រឿងផងដែរ៕