(ភ្នំពេញ)៖ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៃក្រសួងសុខាភិបាល បានចេញសេចក្ដីបំភ្លឺច្រានចោល ខ្លឹមសារក្នុងអត្ថបទព័ត៌មាន ដែលសរសេរក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ដោយបានសរសេរថា មានករណីទិញឈាមក្នុងមន្ទីរពេទ្យព្រះកុសមៈ ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦។
ក្នុងសេចក្ដីបំភ្លឺបានបញ្ជាក់ថា មានអ្នកជំងឺម្នាក់មានឈ្មោះ ធុន រៀម បានរលាកភ្លើង ហើយកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកុសមៈ ដែលគាត់ត្រូវការបញ្ជូលឈាមជាចាំបាច់ និងត្រូវបានទិញឈាមពីអ្នកដទៃ។
សេចក្ដីបំភ្លឺបានបន្តថា «តាមការស្រាវជ្រាវជាក់ស្ដែង និងមានភស្តុតាងគ្រប់គ្រាន់ពីមជ្ឈមណ្ឌលជាតិផ្ដល់ឈាម គ្មានករណីទិញឈាម ដូចមានសរសេរក្នុងអត្ថបទកាសែតភ្នំពេញប៉ុស្តិ៍នោះឡើយ»។
សូមអានព័ត៌មានលម្អិតរបស់សេចក្តីបំភ្លឺ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ខាងក្រោមនេះ: