Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រយៈពេលមួយប៉ព្រិចភ្នែកសោះ អគ្គិភ័យឆេះ​បំផ្លាញអស់​១ខ្នង នៅស្រុក​បវេល

29-12-2016 14:27

(បាត់ដំបង)៖ រយៈពេលមួយប៉ព្រិចភ្នែកសោះ អគ្គិភ័យមួយបានលេបត្របាក់ឆេះអស់ម៉ត់ផ្ទះ១ខ្នងនៅស្រុកបវេល កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចក្រុមទី៦ ភូមិអំពិល ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។

មន្រ្តីអាវុធហត្ថស្រុកបវេល បានឲ្យដឹងថា កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចក្រុមទី៦ ភូមិអំពិល ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង អគ្គិភ័យមួយ បានលេបត្របាក់ឆេះអស់ម៉ត់ផ្ទះ១ខ្នង ដែលជាកម្មសិទ្ធិឈ្មោះ ដាង ឌួង អាយុ៦១ឆ្នាំ និងប្រពន្ធឈ្មោះ គី ហេង អាយុ៥៦ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

ពេលផ្ទះនេះកំពុងឆេះលោក ហង្ស ទូច នាយសេនាធិការរងអាវុធហត្ថខេត្ត បានដឹកនាំកម្លាំង និងរថយន្តដឹកទឹក២គ្រឿង ចុះទៅជួយអន្តរាគមន៍ តែដោយសារតែរដូវរំហើយ ធ្វើឲ្យអណ្តាតភ្លើងឆេះលឿនពេក ជួយពន្លត់មិនទាន់ក៏ត្រូវឆេះអស់ពេលរថយន្តដឹកទឹកទៅដល់ បានប្រើប្រាស់ទឹកបាញ់ពន្លត់អស់២រថយន្ត។

ផ្ទះដែលឆេះនេះមានទំហំ៩គុណនឹង៩ម៉ែត្រ ធ្វើអំពីឈើជញ្ជាំងក្តាប្រក់សង្កសី ខូចខាតទ្រព្យសម្បត្តិរួមមាន៖ លុយថៃអស់២៦.០០០បាត លុយខ្មែរអស់៥០ម៉ឺនរៀល សម្ភារប្រើប្រាស់ នឹងឯកសារមួយចំនួដែលនៅលើផ្ទះទាំងអស់ត្រូវឆេះខូចខាតទាំងស្រុង៕