(ភ្នំពេញ)៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំសកលឆ្នាំ២០១៧នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសារលិខិតប្រគេនពរ សម្តេចព្រះមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស នៅក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០១៧។
សារលិខិតរបស់សម្តេចក្រឡាហោម ស ខេង បានសរសេរប្រគេនពរយ៉ាងដូច្នេះថា៖ «ក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ យើងខ្ញុំព្រះករុណា សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ ប្រគេន សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ជាទីគោរពសក្ការៈ សូមបានប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីបន្តដឹកនាំវិស័យពុទ្ធចក្រនៅកម្ពុជា ឲ្យរីកចម្រើនស្ថិតស្ថេរយូរអង្វែងជានិច្ចនិរន្តរ៍តរៀងទៅ»៕