(ភ្នំពេញ)៖ រដ្ឋសភានៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ផ្លូវការមួយស្តីពី លទ្ធផលសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៥ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ បានសម្រេចនូវលទ្ធផលមួយចំនួនរួមមាន៖
១.អនុម័តសេចក្តីព្រាងច្បាប់ បានចំនួន៩ ដែលស្នើដោយរាជរដ្ឋាភិបាល
២.បោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើអគ្គសរនករ និងអគ្គសរនកររងចំនួន៣រូប នៃអាជ្ញាធរសវនកម្មជាតិសម្រាប់បន្តអាណត្តិ៥ឆ្នាំ
៣.ការឆ្លើយបំភ្លឺផ្ទាល់មាត់ជូនរដ្ឋសភារបស់ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល
គួរបញ្ជាក់ថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ រដ្ឋសភាបានបន្តសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៥ ក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា៕