(ភ្នំពេញ)៖ លោក ឡុង វិសាលោ រដ្ឋលេខាដ៏ចាស់វស្សាមួយរូប នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវបានព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅប្រទេសថៃ។
ព្រះរាជក្រឹត្យតែងតាំង លោក ឡុង វិសាលោ ត្រូវបានព្រះមហាក្សត្រខ្មែរឡាយព្រះហស្ថលេខាកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ។
សូមបញ្ជាក់ថា លោក ឡុង វិសាលោ ធ្លាប់បានធ្វើជាលេខាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងបានកាន់តំណែងជារដ្ឋលេខាធិការក្រសួងការបរទេស អស់ជាច្រើនឆ្នាំមកហើយ បច្ចុប្បន្នកូនប្រុសរបស់លោកមួយរូប គឺលោក ឡុង ឌីម៉ង់ ក៏បាននិងកំពុងបំពេញការងារជាឯកអគ្គរាជទូត ប្រចាំប្រទេសកូរ៉េខាងត្បូងផងដែរ៕