(ភ្នំពេញ)៖ នៅសល់តែជាង២ថ្ងៃទៀតប៉ុណ្ណោះ ឆ្នាំសកលថ្មី ២០១៧ នឹងចូលមកជំនួសឆ្នាំសកលចាស់២០១៦។ នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានជូនពរដល់ជនរួមជាតិទាំងអស់មានសេចក្តីសុខ និងរីកចំរើនគ្រប់ៗគ្នា។
នៅលើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចបានសរសេរថា «ខ្ញុំ និងភរិយាសូមយកឱកាសនេះ ជូនពរជនរួមជាតិគ្រប់ស្រទាប់ វណ្ណៈទាំងក្នុង និងក្រៅប្រទេស កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរាប់ទាំងកងកម្លាំង ដែលកំពុងបំពេញភារកិច្ចរក្សាសន្តិភាព នៅប្រទេសនានាក្រោមឆ័ត្រអង្គការសហប្រជាជាតិផង សូមប្រកបដោយសេចក្តីសុខ និង សេចក្តីចំរើនគ្រប់ៗគ្នា»៕