គ្រឿងញៀនបំផ្លាញអនាគតអ្នក ! មនុស្ស១៦នាក់ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធបទល្មើសគ្រឿងញៀន នៅថ្ងៃមិ្សលមិញ
29-12-2016 06:32
(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន៩ ករណី ឃាត់ខ្លួនមុខសញាជួញដូរ១១នាក់ និងមុខសញ្ញាប្រើប្រាស់៥នាក់ ដក់ហូតថ្នាំមេតំហ្វេតាមីន
(ice) ០.៧៥ក្រាម ៨កញ្ចប់ធំ និង១០កញ្ចប់តូច។
ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលរាជធានីភ្នំពេញ បង្ក្រាប២ករណីឃាត់ខ្លួន៤នាក់, នគរបាលខេត្តកណ្ដាល បង្ក្រាប៣ករណីឃាត់ខ្លួន៥នាក់, នគរបាលខេត្តត្បូងឃ្មុំ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តសៀមរាប បង្ក្រាប២ករណីឃាត់ខ្លួន៥នាក់ និងនគរបាលខេត្តពោធិ៍សាត់ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់៕