(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា នៅឆ្នាំ២០១៦ ចំណូលរបស់កំពង់ផែព្រះសីហនុ និងកំពង់ផែភ្នំពេញ មានប្រមាណ ៧០លានដុល្លារអាមេរិក។
បើយោងតាមរបាយការណ៍ បូកសរុបលទ្ធផលឆ្នាំ២០១៦ និងទិសដៅឆ្នាំ២០១៧ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ បានឲ្យដឹងថា នៅឆ្នាំ២០១៦ ចំណូលរបស់កំពង់ផែក្រុងព្រះសីហនុ មានចំនួន ៥៣,៩០២,៤៧៥ ដុល្លាrអាមេរិក កើន ៣.៣៨% បើធៀបនឹងឆ្នាំ ២០១៥ ដែលមានចំនួន ៥២,១៣៥,៧៣០ ដុល្លាrអាមេរិក។ ខណៈដែលទំនិញ ឆ្លងកាត់កំពង់ផែទឹកសមុទ្រមួយនេះ មានចំនួនជិត៤លានតោន កើនឡើង ៤.៤៥% បើធៀបនឹងឆ្នាំ២០១៥ ដែលមានជាង ៣.៧លានតោន។
ក្រសួងសាធារណការ បានឲ្យដឹងទៀតថា សម្រាប់ចំណូល របស់កំពង់ផែភ្នំពេញវិញ នៅឆ្នាំ២០១៦ មានចំនួន ៦៧,៨១៤,៨២០,០០០រៀល (ប្រហែល ១៦.៩ លានដុល្លារអាមេរិក) កើនឡើង ៧.៨% បើធៀបនឹងឆ្នាំ២០១៥ ដែលមានចំនួន ៦២,៩២០,៩៤១,០០០រៀល។ ខណៈទំនិញ ប្រេងឥន្ធនៈ ឆ្លងកាត់កំពង់ទឹកសាបមួយនេះ មានចំនួន ២.៤លានតោន កើនឡើង ៨.៤១% បើធៀបនឹងឆ្នាំ២០១៥ មានចំនួនជាង ២.១លានតោន។
ដោយឡែកសម្រាប់ចំណូលរបស់ភ្នាក់ងារកម្ពុជានាវាចរ (កាំសាប) នៅឆ្នាំ២០១៦ ត្រូវបានប៉ាន់ប្រមាណថា ទទួលបានជាង ២៨.៤ពាន់លានរៀល កើនឡើង ៣.១៧% បើធៀបនឹងឆ្នាំ២០១៥ ដែលមានចំនួន ២៧.៥ពាន់លានរៀល៕