(រតនគិរី)៖ កម្លាំងនគរបាលអន្ដោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី សហការជាមួយកម្លាំងប៉ុស្ដិ៍ឃុំសេដា កម្លាំងអធិការដ្ឋានស្រុកលំផាត់ ចាប់ខ្លួនជនជាតិ វៀតណាម១៧នាក់ ដកហូតបានម៉ូតូ៨គ្រឿង ក្រោយជនជាតិវៀតណាមទាំងនេះ ចូលមករស់នៅដោយខុសច្បាប់។ ប្រតិបត្តិការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ នៅចំណុចឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ជនជាតិវៀតណាមទាំង១៨នាក់នេះ ៥នាក់ដែលមានលិខិតឆ្លងដែន ហើយបើតាមចម្លើយសារភាព ជនទាំងនោះលួចឆ្លងដែនចូលមក គឺទំនាក់ទំនងធ្វើឈើ និងរកស៊ីទិញឈើ។
ក្រោយឃាត់ខ្លួនជនទាំងនោះ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តរតនគិរី រួចហើយធ្វើការបណ្តេញចេញទៅវៀតណាមផងដែរ៕