(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ បានចេញលិខិតអញ្ជើញ ប្រធានតុលាការ និងព្រះរាជអាជ្ញាធរអមសាលាដំបូងគ្រប់រាជធានី-ខេត្ត ឱ្យចូលរួមប្រជុំបន្ទាន់មួយ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយយុទ្ធនាការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន បទល្មើសធនធានធម្មជាតិ និងបទល្មើសនេសាទ។

កិច្ចប្រជុំនេះ នឹងធ្វើឡើងនៅសាលប្រជុំក្រសួងយុត្តិធម៌ ក្រោមអធិបតីភាព លោក ហ៊ី សោភា រដ្ឋមន្រ្តីស្តីទីក្រសួងយុត្តិធម៌ ។ នេះបើតាមលិខិតរបស់ក្រសួងយុត្តិធម៌ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ៕

ខាងក្រោមនេះជាលិខិតរបស់ក្រសួងយុត្តិធម៌៖