Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេច សាយ ឈុំ ជួប​សំណេះសំណាល សួរ​សុខទុក្ខ​ជាមួយ ក្រុម​កម្មករ​សំណង់ និង​ជូនពរឆ្នាំថ្មី​២០១៧​

28-12-2016 18:28

(ភ្នំពេញ)៖ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០១៧ ដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ បានជួបសំណេះសំណាល និងជូនពរបងប្អូនកម្មករក្រៅប្រព័ន្ធ (កម្មករសំណង់) ដែលកំពុងធ្វើការយ៉ាងសកម្ម ឈានទៅសម្រេចលទ្ធផលថ្មីៗ អបអរសាទរឆ្នាំថ្មី។

ក្នុងឱកាសនោះ សម្ដេច សាយ ឈុំ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់ក្រុមកម្មករសំណងទាំងអស់ ដែលសម្រេចបានលទ្ធផលជាបន្តបន្ទាប់កន្លងមក រួមចំណែកយ៉ាងដល់ការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នៃរដ្ឋសភានីតិកាលទី៥ ការលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

ជាពិសេស សម្ដេចប្រធានព្រឹទ្ធសភា បានប្រសិទ្ធិពរជូនក្រុមកម្មករទាំងអស់ សូមមានសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន បន្តការងារប្រកបដោយជោគជ័យ កុំបីមានបក្ការៈអ្វីផ្សេងទៀតឡើយ៕