(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្ដីពីការផ្ទេរសម្រួលភារកិច្ច និងតែងតាំងមុខតំណែង មន្ដ្រីនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍ ចំនួន៤រូប នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ។
យោងតាមអនុក្រឹត្យរបស់នាកយរដ្ឋមន្ដ្រី ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា លោកឧត្តមសេនីយ៍ឯក សៀន សេន ត្រូវបានផ្ទេរពីប្រធាននាយកដ្ឋានសន្ដិសុខផ្ទៃក្នុង ទៅជាប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម, លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ត្រូវបានតែងតាំងពី ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ ទៅជាប្រធានគ្រប់គ្រងសន្ដិសុខឯកជន, លោកឧត្តមសេនីយ៍ទោ សម វណ្ណវីរៈ ត្រូវបានផ្ទេរពីប្រធាននាយកដ្ឋាន នគរបាលការពារបេតិកភ័ណ្ឌ ទៅជាប្រធាននាយកដ្ឋានសន្ដិសុខផ្ទៃក្នុង និងលោកឧត្តមសេនីយ៍ត្រី លី ឡាយ ត្រូវបានតែងតាំងពីអនុប្រធាននាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ទៅជាប្រធាននាយកដ្ឋាននគរបាលការពារបេតិកភ័ណ្ឌ។
សូមអានព័ត៌មានលម្អិត នៃអនុក្រឹត្យខាងក្រោមនេះ៖