លោកទេសរដ្ឋមន្រ្តី ហឹុម ឆែម រៀបចំពិធីក្រុងពាលី និងបញ្ចុះបឋមសីលា សាងសង់អាគារទីស្តីការ ក្រសួងធម្មការ
28-12-2016 18:01
(ភ្នំពេញ)៖ ពិធីក្រុងពាលី និងបញ្ចុះបឋមសីលា សាងសង់អាគារទីស្តីការ ក្រសួងធម្មការនិងសាសនា ត្រូវបានរៀបចំធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ ស្ថិតនៅ បរិវេណ ពុទ្ធសាសនបណ្ឌិត្យ នៃក្រសួងធម្មការ និងសាសនា។
ពិធីសាសនាមួយនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ព្រមទាំងមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន មន្ត្រីរាជការ តំណាង ក្រុមហ៊ុនសាងសង់។
ជាមួយគ្នានេះ នៅក្នុងពិធីខាងលើ ក៏មានការយាងពីសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា រួមទាំងមន្ត្រីសង្ឃមួយចំនួនទៀត ដើម្បីចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ ក្នុងពិធី នេះផងដែរ៕