(ភ្នំពេញ)៖ ការជ្រើសរើសជំនាញសិក្សា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកំណត់ពីគោលដៅ ផែនការការងារ និងផែនការជីវិតរស់នៅ នាពេលអនាគត ប្រសិនបើអ្នកបាន ជ្រើសរើសជំនាញសិក្សា ខុសប្រៀបបីដូចជាការដើរវង្វេង នៅក្នុងព្រៃដ៏សែនជ្រៅដែលមិនងាយ រកច្រកចេញឃើញ។
តើអ្នកគួរសម្រេចចិត្តជ្រើសរើសជំនាញសិក្សាបែបណាដែលត្រឹមត្រូវល្អ? ការជ្រើសរើសជំនាញដ៏ត្រឹមត្រូវ គឺត្រូវជ្រើសរើសជំនាញសិក្សា ដែលត្រូវទៅនឹងចំណង់ចំណូលចិត្ត និងអត្តចរិករបស់ខ្លួន ជាជំនាញមួយដែលទីផ្សារការងារកំពុងត្រូវការ ហើយព្រមទាំងជ្រើសរើសសាលារៀន ឬមហាវិទ្យាល័យណា ដែលមានការទទួលស្គាល់ ពីគ្រប់ស្ថាប័នការងារទាំងស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងនៅក្នុងស្រុក និងអន្តរជាតិ។
ស្របពេលជាមួយគ្នានេះដែរ បើយើងវិភាគទៅលើទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក គណនេយ្យ ហិរញ្ញវត្ថុ និងជាពិសេសសវនកម្ម គឺជាការងារមួយដែលបានតម្រូវការច្រើនជាងគេ។
ទន្ទឹមនឹងនេះដែរ CamEd Business School គឺជាសាលារៀនមួយដែលមានការបណ្ដុះបណ្ដាលនូវជំនាញគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្មដែលមានការទទួលស្គាល់ដោយស្ថាប័នACCA ដែលជាសមាគមន៍ប្រមូលផ្ដុំនូវគណនេយ្យករ ហិរញ្ញវត្ថុ និងសវនករអន្តរជាតិធំជាងគេនៅលើពិភពលោក រួមជាមួយការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាកម្ពុជា។
លើសពីនេះ សាស្រ្ដាចារ្យជាអ្នកដែលមានបទពិសោធន៍ខ្ពស់នៅក្នុងការបង្រៀន និងការងារ ដែលមកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស សឹង្ហបុរី ម៉ាឡេស៊ី និងហ្វីលីភីនផងដែរ។
ជាមួយគ្នានេះដែរ ការសិក្សាជំនាញនៅសាលាខេមអេដមិនត្រឹមតែមានការទទួលស្គាល់នៅក្នុងប្រទេសតែប៉ុណ្ណោះទេ ប៉ុន្តែលើសពីនេះទៅទៀត និស្សិតថែមទាំងទទួលបានសញ្ញាបត្រពីចក្រភពអង់គ្លេស និងមានការទទួលស្គាល់រហូតដល់១៨៣ប្រទេសលើពិភពលោក។ CamEd ជាសាលារៀនមួយដែលផ្ដល់ឲ្យនិស្សិតនូវចំណេះដឹង ជំនាញនិងបទពិសោធន៍ ដែលនិស្សិតគ្រប់រូប ត្រូវការជាចាំបាច់សម្រាប់ប្រកួតប្រជែង នៅក្នុងវិស័យការងារ និងសង្គមរស់នៅទាំងពេលបច្ចុប្បន្ននិងអនាគត។
ចាប់ផ្ដើមក្ដោបយកឱកាសដើម្បីឈាន ទៅរកភាពជោគជ័យ ក្នុងអាជីពការងារនាពេលអនាគត ដោយចាប់ផ្ដើមសិក្សានៅ CamEd។ ចុះឈ្មោះសិក្សាចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ដោយចូលទៅកាន់គេហទំព័រ៖ www.camed.com៕