Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមប្រយ័ត្នខ្លួន! បុរសម្នាក់លួចទាក់ទងប្រពន្ធគេស្ងាត់ៗ ត្រូវប្តីតាមទាន់ កាប់សម្លាប់ចោល នៅស្រុកបន្ទាយមាស

28-12-2016 16:27

(កំពត)៖ បុរសម្នាក់បានស្លាប់យ៉ាងអណោចអធ័ម ក្នុងថ្លុកឈាម ខណ:ជនរងគ្រោះបង្កើតស្នេហា ប៉ះភ្លើងប្រច័ណ្ឌ ត្រូវជនដៃដល់ជាប្តី ដែលទើបលែងលះគ្នា ជាមួយប្រពន្ធបានប្រមាណ២ខែ កាប់ជាច្រើនពូថៅ។

អំពើឃាតកម្មខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិដំណាក់ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត។

មន្ត្រីនគរបាលមូលដ្ឋាន បានប្រាប់ថា ជនរងគ្រោះមានឈ្មោះ សៅ ចន្ថន ហៅខូយ អាយុ៤៨ឆ្នាំ។ រីឯជនដៃដល់ជាប្តី ឈ្មោះ ជ័យ ប៊ុនធឿន អាយុ៣៨ឆ្នាំ ហើយស្ត្រីជាប្រពន្ធដែលលែងលះគ្នាបាន២ខែឈ្មោះ កែវ ច្រាន់ អាយុ៤០ឆ្នាំ មានកូនក្នុង៥នាក់។

ជនរងគ្រោះ និងជនសង្ស័យ រស់នៅភូមិឃុំកើតហេតុខាងលើ។ តាមការឲ្យដឹងពីមន្ត្រីនគរបាលដដែល ជនរងគ្រោះរូបនេះ លួចមានទំនាក់ទំនងស្នេហា ជាមួយស្រ្តីជាប្រពន្ធរបស់ជនដៃដល់ជាច្រើនថ្ងៃមកហើយដែរ។

មន្រ្តីនគរបាលបានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមកផ្ទះស្រ្តីជាប្រពន្ធរបស់ជនដៃដល់ ខណ:ជនរងគ្រោះ ឡើងដល់លើផ្ទះបាន១សន្ទុះក្រោយមក ចុះត្រឡប់មកវិញក៏ត្រូវប្តីដើមរបស់ស្រ្តីនោះ បានមកដល់ធ្វើសកម្មភាព កាប់លើជនរងគ្រោះ ជាច្រើនពូថៅ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហតុតែម្តង។

ក្រោយហេតុភ្លាម ជនសង្ស័យបានរត់គេចខ្លួនបាត់។ លុះនៅព្រឹក ថ្ងៃទី២៨នេះកម្លាំង នគរបាលបច្ចេកទេស និងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត ដឹកនាំដោយលោកវរសេនីទោ សុខ សាកាន នាយការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្តខេត្ត ចុះធ្វើ្កកោសល្យវិច្ច័យ និងឈានទៅតាមប្រម៉ាញ់ស្រាវជ្រាវវែករកមុខសញ្ញាជនដៃដល់ខាងលើ យកមកផ្តន្ទាទោសតាមច្បាប់៕