Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្មពិធីពិសេសៗ ​ពី Dairy Queen ​ក្នុងឱកាសបុណ្យ​ចូលឆ្នាំសកល​ខាងមុខ​

28-12-2016 16:27

(ភ្នំពេញ)៖ ដើម្បីអបអរសាទរឆ្នាំថ្មី ២០១៧ ដែលឈាននឹងមកដល់នាពេលឆាប់ៗនេះ ហាងការ៉េម ដេរីឃ្វីន នឹងផ្តល់ជូនជាពិសេស ជូនដល់អតិថិជនទាំងអស់ រាល់ការជាវ ហតដក រសជាតិណាមួយ ពីហាង ការ៉េម ដេរីឃ្វីន នឹងទទួលបានកូកាកូឡាចំនួន១ដប (៣៩០ml) ដោយឥតគិតថ្លៃ។

ការផ្តល់ជូននេះ ចាប់ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ រហូតដល់អស់ពីស្តុក នាគ្រប់សាខា ហាងការ៉េម ដេរីឃ្វីនទាំងអស់ លើកលែងតែ សាខា ព្រលានយន្តហោះតែប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថា នៅកម្ពុជា ហាងការ៉េម ដេរីឃ្វីន មាន ៦សាខា ក្នុងរាជធានីភ្នំពេញ និងខេត្ត សៀមរាប។ បច្ចុប្បន្នហាងការ៉េមដេរីឃ្វីន មានជាង ៦៩០០ហាង នឹង ៣២ប្រទេស  ទូទំាងពិភពលោក ក៏ដូចជាមានការផ្តល់ជូននូវផលិតផលជាច្រើនជម្រើសពីការ៉េមខូន វ៉ាហ្វល ប្ល៊ីហ្សាដ ការ៉េមសាន់ដេ ម៉ូឡាតេ ការ៉េមក្រឡុកស្ម៊ូតធី អាយស្គ្រីមខេក ដែលមានជម្រើសរសជាតិផ្សេងៗបូករួមនឹងការតុបតែងដ៍អស្ចារ្យ និងរសជាតិហតដកបែបអាមេរិក ៧ រសជាតិផ្សេងៗទៀត។

ដេរីឃ្វីន ជាហាងការ៉េមដែលមានឈ្មោះល្បីល្បាញទូទាំងពិភពលោកពី សហរដ្ឋអាមេរិក ដែលត្រូវបានទទួលសិទិ្ធនំាចូល និងចែកចាយ ស្របច្បាប់សម្រាប់ទីផ្សារកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេបូឌា (RMA Cambodia)  EFG ក៏ទទួលបានសិទិ្ធនំាចូលនូវផលិតផល និងសេវាកម្មល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា៖ ដឹ ភីហ្សា ខមផេនី ( The Pizza Company ) ខួស្តា កាហ្វេ (Costa Coffee)  ប៊ីប៊ីឃ្យូ កម្ពុជា (BBQ Cambodia) ស្វិនសិន កម្ពុជា (Swensen’s Cambodia) និង ហាងនំដូណាត់ គ្រីស្ពីគ្រីម ( Krispy Kreme)៕