Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលអន្តោប្រវេសន៍ បន្តចាប់ខ្លួនជនជាតិវៀតណាម៨នាក់ នៅខណ្ឌសែនសុខ ពីបទរស់នៅ និងធ្វើការខុសច្បាប់

28-12-2016 16:17

(ភ្នំពេញ)៖ កម្លាំងនគរបាល នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហកាជាមួយនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី លួរ រ៉ាបូ ស្នងការរង ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ បានចុះត្រួតពិនិត្យគោលដៅ សិប្បកម្មឈើផ្លូវលេខ១០១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការនេះកម្លាំងនគរបាល បានឃាត់ខ្លួនជនជាតវៀតណាមចំនួន៨នាក់ ក្នុងនោះមានស្រីចំនួន៣នាក់ កំពុងលួចស្នាក់នៅ និងធ្វើការដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន ត្រឹមត្រូវ។

លោកឧត្តមសេនីយ៍ទោ បានបន្តទៀតថា សម្រាប់ជនជាតិវៀតណាមទាំង៨នាក់ ត្រូវបាននាំយកទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងត្រៀមបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា៕