(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ អញ្ជើញមកដល់កម្ពុជាដោយសុវត្ថិភាពនៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ ក្រោយបំពេញទស្សនកិច្ច នៅប្រទេសរៀតណាម៤ថ្ងៃបញ្ចប់ទៅដោយផ្លែផ្កា។
នៅក្នុងដំណើរទស្សនកិច្ចនេះ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ បានជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយមន្រ្តីជាន់ខ្ពស់រៀតណាមមួយចំនួន។
នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ លោក ប៉ា សុជាតិវង្ស និងគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ បានជួបសំណេះសំណាលជាមួយ លោក Hoang Trung Hai លេខាគណៈកម្មាធិការបក្សរដ្ឋធានីហាណូយ។
នៅក្នុងជំនួបនោះ លោកប៉ា សុជាតិវង្ស បានលើកឡើងឲ្យដឹងថា សកម្មភាព និងកិច្ចសហប្រតិបត្តិការ ដ៏ល្អប្រសើររវាង រាជធានីភ្នំពេញនិងរដ្ឋធានីហាណូយដែលជាទីក្រុងសម្ព័ន្ធភាពនឹងគ្នាលើការជួយគ្នាទៅវិញទៅមកលើច្រើនវិស័យពិសេសវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល អប់រំ ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងមនុស្សធម៌។
ចំណែក លោកHoang Trung Hai លេខាគណៈកម្មាធិការបក្សរដ្ឋធានីហាណូយ បានថ្លែងកោតសរសើរចំពោះកិច្ចសហ ប្រតិបត្តិការ ក្នុងនាមជាទីកុ្រងសម្ព័ន្ធភាពហាណូយភ្នំពេញ ដែលបានទទួលផ្លែផ្កាជាប្រយោជន៍ សម្រាប់ការអភិវឌ្ឍ ទីក្រុងទាំងពីរ និងគាំទ្រឲ្យមានការជំរុញកិច្ចសហប្រតិបត្តិការ រវាងទីក្រុងទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត។
លោកអភិបាលក៏បានលើកឡើងពីសភាពការណ៍ដ៏ល្អប្រសើរ នៅរាជធានីភ្នំពេញពីសុវត្ថិភាព ស្ថេរភាពនយោបាយនិងសន្តិសុខធ្វើ ឲ្យយើងមានឱកាសក្នុងការអភិវឌ្ឍទីក្រុង។
ជាមួយគ្នានេះ ប្រជាពលរដ្ឋបានទៅឈ្មោះបោះឆ្នោត បានរួចរាល់ហើយសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០១៧ និងបោះឆ្នោតសកលឆ្នាំ២០១៨ ដែលមានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន៤៨គណបក្ស។
លោកអភិបាលរាជធានីភ្នំពេញក៏បានលើកឡើងពីផែនការអភិវឌ្ឍរាជធានីភ្នំពេញ ទៅលើការរៀបចំកែលម្អប្រព័ន្ធចរាចរ ការស្ថាបនា និងជួសជុលផ្លូវ ប្រព័ន្ធលូ ការបង្ខិតសេវាសាធារណៈទៅជិតប្រជាពលរដ្ឋ ការបង្កើតច្រកចេញចូលតែមួយ ក៏ដូចជំរុញការអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាពជាដើម។
នាឱកាសនោះលោកប៉ា សុជាតិវង្សបានលើកឡើងពីសកម្មភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងរាជធានីភ្នំពេញ និងរដ្ឋធានីហាណូយ ដែលជាទីក្រុងសម្ព័ន្ធភាពនឹងគ្នា លើការជួយគ្នាទៅវិញទៅមក លើច្រើនវិស័យពិសេសវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល អប់រំ ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងមនុស្សធម៌ជាដើម។
លោកអភិបាលក៏បានលើកឡើងពីសភាពការណ៍ដ៏ល្អប្រសើរ នៅរាជធានីភ្នំពេញពីសុវត្ថិភាព ស្ថេរភាពនយោបាយ និងសន្តិសុខធ្វើឲ្យយើងមានឱកាសក្នុងការអភិវឌ្ឍទីក្រុង។ ជាមួយគ្នានេះ ប្រជាពលរដ្ឋបានទៅឈ្មោះបោះឆ្នោត បានរួចរាល់ហើយសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០១៧ និងបោះឆ្នោតសកលឆ្នាំ២០១៨ ដែលមានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន៤៨គណបក្ស។
លោកអភិបាលរាជធានីភ្នំពេញក៏បានលើកឡើង ពីផែនការអភិវឌ្ឍរាជធានីភ្នំពេញ ទៅលើការរៀបចំកែលម្អប្រព័ន្ធចរាចរ ការស្ថាបនា និងជួសជុលផ្លូវ ប្រព័ន្ធលូ ការបង្ខិតសេវាសាធារណៈទៅជិតប្រជាពលរដ្ឋ ការបង្កើតច្រកចេញចូលតែមួយ ក៏ដូចជំរុញការអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពជាដើម។
ចំណែកនៅ រសៀលថ្ងៃទី២៧ធ្នូ គណៈប្រតិភូសាលារាជធានីភ្នំពេញ ក៏បានអញ្ជើញទៅទស្សនាសារមន្ទីរទីក្រុងហាណូយដែល បានសាងសង់តាំងពីឆ្នាំ២០១០ ដោយមានការដាក់តាំងផ្ទាំងគំនូរ និងចម្លាក់ផ្សេងៗដេលមានអាយុកាលរាប់ពាន់ឆ្នាំ ដែល បង្ហាញពីប្រវត្តិសាស្រ្តបុរាណក៏សម្បូរបែប នៃទីក្រុងហាណូយសម្រាប់មនុស្សជំនាន់ក្រោយ បានសិក្សាស្វែងយល់។
ជាមួយគ្នានេះដែរ គណៈប្រតិភូរាជធានីភ្នំពេញក៏បានអញ្ជើញទៅទស្សនកិច្ច នៅសាកលវិទ្យាល័យនយោបាយជាតិហូជីមិញ ដែលជាសកលវិទ្យាល័យតែមួយគត់បានបណ្តុះបណ្តាលមន្រ្តីជាន់ខ្ពស់ និងមន្រ្តីទូទៅមុខចូលកាន់តំណែង ឬបំពេញមុខងាររបស់ខ្លួន។
លោកប៉ា សុជាតិវង្ស ក៏បានលើកឡើងពីគម្រោងដែលក្រសួងមហាផ្ទៃសហការ ជាមួយសាលារាជធានីភ្នំពេញដើម្បី សាងសង់ សាលាបណ្តុះបណ្តាលមន្រ្តី ធ្វើវិក្រឹតការមន្រ្តីលើវិស័យនយោបាយ ការដឹកនាំនិងអភិបាលកិច្ចល្អជាដើម ប្រកបដោយ ឧត្តមគតិខ្ពស់៕