(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ខែធ្នូ ឆ្នាំ២០១៦ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋ មន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធ សភា និងអធិការកិច្ច បានអញ្ជើញគោរពវិញ្ញាណក្ខន្ធចុងក្រោយ និងឲ្យព្រះអគ្គីបូជាសពលោកឧត្តមសេនីយ៍ឯក អ៊ុន ដែន ទីប្រឹក្សាក្រសួងការពារជាតិ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ១២,១៥នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគា ពាធ នៅក្នុងបូរីហាយធិចលុច្សសារី ផ្ទះលេខ ៣ ផ្លូវលីលី សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សពលោកឧត្តមសេនីយ៍ឯក អ៊ុន ដែន ទីប្រឹក្សាក្រសួងការពារជាតិ ត្រូវបានក្រុមគ្រួសារបានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាន ហើយសពលោក ឧត្តម សេនីយ៍ឯក អ៊ុន ដែន បានវេលាបូជា នៅព្រឹកថ្ងៃទី២៨ខែធ្នូនេះ ដោយមានវត្ត មានលោកស្រីឧបនាយករដ្ឋមន្ត្រីម៉ែន សំអន ជាអ្នកផ្តល់ព្រះអគ្គីបូជាសព នៅក្នុងវត្តនិរោធ៕